ថៅកែលក់ដីឡូត៍ ជំនាញបោកយកដីពីប្រជាពលរដ្ឋ និងអួតអាងខ្នងថាមានខ្នងអ្នកធំត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ
4 ឆ្នាំ មុន
(កំពង់ស្ពឺ)៖ ថៅកែលក់ដីឡូត៍ដែលមានជំនាញដើរបោកប្រាស់យកដីប្រជាពលរដ្ឋ ត្រូវអស់លក្ខដោយក្លែងបន្លំឯកសារសាធារណៈដើម្បីចូលខ្លួនមកយករថយន្តមួយគ្រឿង នៅអធិការដ្ឋានគរបាលស្រុកសំរោងទង ។ការឃាត់ខ្លួនថៅកែលក់ដីឡូត៍ជំនាញប្រើល្បិចបោកប្រាស់ខាងលើ ធ្វើឡើងនៅថ្ងៃទី០២ តុលា ឆ្នាំ២០២០នេះ ។
នគរបាលប្រាប់ថា ជនសង្ស័យមានឈ្មោះ ង៉ែត សីណង់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ថៅកែដីឡូត៍ដែលមានរឿងអាស្រូវជាច្រើន ដោយអាងមានខ្នងជាធំ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបន្តាប់ពីបានក្លែងឯកសារជាសាធារណៈមកបន្លំយករថយន្តព្រួសមួយគ្រឿង នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
នគរបាលបានបញ្ជាក់ថា ឈ្មោះ ង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធរឿងដីជាច្រើនករណីទៀត ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ។