កាលពីវេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មានគណនីហ្វេបុកឈ្មោះ Sopheak Chanបានបង្ហោះព័ត៏មានថា៖“ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង
ទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ”។
ក្រោយពីមានអ្នករិះគន់ហួសចិត្តនឹងបញ្ចេញមតិជាច្រើនទៅលើរឿងនេះរួចហើយនោះ ស្រាប់តែពត៌មាននេះក៏៏បានជ្រាបដល់ម្ចាស់ហើយ ហើយនារីដែលជាម្ចាស់ហាង ខាងលើដែលមានគណនីហ្វេបុកឈ្មោះ Nhim NaNa ផ្ទាល់ក៏មិនទុកយូដែរ បានស៊ែរពត៌មាននេះរួចសរសេរតបទៅ
វិញថា៖«កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។ រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ =នឹង៨ចានធំៗ ១ចាន៣ម៉ឺន បាយ៤ឆ្នាំងធំៗ ចំនួន៤ឆ្នាំងគឺ៤ម៉ឺន គាត់កម្មង់ឱ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត។ ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ»។