អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី ស្អែកនេះ នឹងរៀបចំនូវសន្និសីទសារព័ត៌មានស្ដពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការគណៈរដ្ឋមន្រ្តី។ នេះបើយោងទៅតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សន្និសីទនេះ មានគោលបំណង និងវិសាលភាព ដើម្បីបង្ហាញជូនសាធារណជនឲ្យបានដឹង និងយល់ច្បាស់ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពក្នុងកិច្ចការសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិសា្ថនផងដែរ។ វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺលោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៕SP