ទីក្រុងម៉ិចស៊ិក៖ ក្រសួងការពារជាតិរបស់ប្រទេសបាននិយាយថា សមាជិកយោធា ៦ នាក់របស់ម៉ិចស៊ិកូបានស្លាប់ក្នុងឧប្បត្តិហេតុមួយកាលពីព្រឹកថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងយន្ដហោះកងទ័ពអាកាសម៉ិកស៊ិកនៅរដ្ឋ Veracruz ភាគអាគ្នេយ៍។


ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះ Learjet ៤៥ កំពុងហោះហើរនៅម៉ោងប្រហែល ៩:៤៥ នាទីព្រឹក ពីអាកាសយានដ្ឋានមួយក្នុងក្រុង Emiliano Zapata ។


ក្រសួងបានបន្ថែមថា ជនរងគ្រោះទាំង ៦ នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយយោធានឹងធ្វើការស៊ើបអង្កេត។ ម្យ៉ាងវិញទៀត គេក៏មិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ