ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី២ បានសហការជាមួយអង្គការMJP ចុះល្បាតនៅចំណុច ភ្នំខៀវ ដកហូតបានកាំភ្លើងCKC កាត់ស្វាយកាត់កា ណុង ១ដើម កាំភ្លើងស្នប់ ១ដើម និងកាំភ្លើងកែច្នៃឆ្នុកដូង ២ដើម មករក្សាទុក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ខណៈដែលមន្រ្តីឧទ្យានុរក្សក្រុមទី១ ប្រចាំស្នាក់ការ ភ្នំដំបង ចុះល្បាតនៅចំណុច គគីប្រហោងជួបរោងតង់កៅស៊ូ ១កន្លែង ដោយពេលនោះ ក្រុមការងារបានរុះរើដុតកម្ទេចចោលរោងនេះ នៅនឹងកន្លែង។

ដោយឡែក មន្ត្រីឧទ្យានុរក្សខេត្តប៉ៃលិន និងខេត្តបាត់ដំបងបានសហការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃព្រៃឈើ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ ព្រមទាំងច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋមូលដ្ឋាន នៅក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ