ការស្លាប់របស់ត្រីមួយក្បាលដែលរស់នៅក្នុងស្រះមួយក្នុងបរិវេណសកលវិទ្យាល័យ Copperbelt University (CBU) នៃប្រទេសហ្សំប៊ីក្លាយជារឿងមួយគួរឲ្យចាប់អារម្មណ៍ ព្រោះសូម្បីតែប្រមុខរដ្ឋហ្សំប៊ីលោក Edgar Lungu ចូលរួមកាន់ទុក្ខចំពោះការបាត់បង់ត្រីមួយក្បាលនេះដែរ។  

 យោងតាមសារព័ត៌មានអង់គ្លេស BBC ហេតុផលដែលធ្វើឲ្យត្រីនេះមានកេរឈ្មោះល្បាញល្បី គឺ ជំនឿរបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យ CBU។ ពួកគេភាគច្រើនជឿថាត្រីនេះនាំមកនូវសំណាងល្អ បើសិនជាពួកគេបួងសួងសុំមុនពេលប្រលង។ត្រីនេះត្រូវបានគេដាក់ឈ្មោះថាMafishi ហើយសិស្សនិស្សិតដែលធ្លាប់សុំសំណាងល្អពេលប្រលងក៏នាំគ្នារៀបចំពិធីបួងសួងឧទ្ទិសកុសល និងកាន់ទុក្ខចំពោះត្រីនេះដែរ។ 

Mafishi ដែលន័យថា « ត្រីធំ» តាមភាសាជាតិនោះអាចមានអាយុប្រហែល ២២ ឆ្នាំ។ លោកបន្តថា ត្រីនេះក៏បានរស់នៅក្នុងស្រះក្នុងបរិវេណសាកលវិទ្យាល័យអស់រយៈពេលជាង ២០ ឆ្នាំមកហើយដែរ។

ប្រធានសហព័ន្ធនិស្សិតរូបនេះ បានបន្ថែមទៀតថាការស្លាប់របស់ត្រីនេះកំពុងស្ថិតនៅក្រោមការស៊ើប អង្កេតនៅឡើយ ដើម្បីឈានទៅកំណត់មូលហេតុពិតនៃការស្លាប់។

«វាមិនទាន់ត្រូវបានគេបញ្ចុះនៅឡើយទេ ហើយត្រីនេះកំពុងរៀបចំចាក់សារធាតុគីមីដើម្បីរក្សាសាកសព»។

តាមពិតទៅកាន់កាន់ទុក្ខចំពោះការបាត់បង់ជីវិតរបស់ Mafishi ក៏ត្រូវបានរៀបចំទូទាំងប្រទេស។ ក្នុងសាររម្លែកទុក្ខរបស់ខ្លួន ប្រធានាធិបតី Lungu បានបង្ហាញភាពសោកស្តាយចំពោះការស្លាប់របស់សត្វត្រីនេះ ក៏ដូចជាកោតសរសើរសិស្សនិស្សិតហ្សំប៊ីដែលយកចិត្តទុកដាក់ចំពោះសត្វត្រីនេះដែរ។

មិនត្រឹមតែប្រធានាធិបតីប៉ុណ្ណោះទេដែលកាន់ទុក្ខ មេដឹកនាំគណបក្សប្រឆាំងហ្សំប៊ីឃើញ Hakainde Hichilema ក៏បានចេញសារមួយបង្ហាញស្មារតីសាមគ្គីភាព និងរម្លែកទុក្ខចំពោះការស្លាប់នៃត្រីនាំសំណាងរបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យ CBC ដូចគ្នា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ