Justin Bieber ប្តឹងអ្នកលេង Twitter ២នាក់ ពីបទ «បរិហាកេរ្តិ៍» និងទាមទារសំណងជំងឺចិត្ត ២០លានដុល្លារ
តារាចម្រៀង Justin Bieber បានចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមពីរនាក់ ចោទប្រកាន់លោកថា បានរំលោភបំពានផ្លូវភេទលើពួកគេ នៅអំឡុងឆ្នាំ២០១៤-២០១៥។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន Foxnews នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
តារាចម្រៀង Justin Bieber មានវ័យ ២៦ឆ្នាំ ត្រូវបានរាយការណ៍ថា កំពុងដាក់ពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលពីរនាក់ ដែលសុទ្ធសឹងតែជានារី ពីបទ «បរិហាកេរ្តិ៍» ទាមទារសំណងជំងឺចិត្តសរុប ២០លានដុល្លារអាមេរិក ខណៈម្នាក់ ១០លានដុល្លារ។
ដែលការបណ្តឹងនេះ បានចោទប្រកាន់ថា justin bieber រំលោភបំពានផ្លូវភេទលើរូបនាង.ដោយ នារីទី១ ឈ្មោះ Danielle ចោទថា Justin Bieber រំលោភបំពានផ្លូវភេទលើរូបនាង នៅឆ្នាំ២០១៤ ខណៈនារីទី២ឈ្មោះ Kadi បានចោទថា Justin Bieber រំលោភនាងនៅឆ្នាំ២០១៥។តាមរយៈឯកសារដែល Bieber បានភ្ជាប់ជាមួយពាក្យបណ្តឹងនោះ គឺមានភស្តុតាងជាច្រើន ដើម្បីបង្ហាញថាលោកមានភាពស្អាតស្អំ មិនដូចទៅនឹងអ្វីដែលអ្នកលេង Twitter ទាំងពីរនាក់ ចោទប្រកាន់ និងដើម្បីធានាថា រាល់ការចោទប្រកាន់មកលើលោក ជារឿងប្រឌិត៕SP