ស្ងាត់ៗ តារាសម្ដែង មាស សម្ជស្ស បាត់មុខមួយរយៈ ពេលនេះបែកសាច់ទ្រលុកទ្រលន់ និងមានការងារថ្មីថែមទៀត
ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា ក្រោយបាត់មុខយូរក្រែល មាស សម្ជស្ស បានបង្ហាញមុខជាថ្មីនៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាស។ ក្នុងនោះក៏មានការលើកឡើងថាក្រោយវិលត្រលប់ជាថ្មី មាស សម្ជស្ស ហាក់ដូចជាបែកសាច់ទ្រលុកទ្រលន់ប្លែកតែម្តង។
ជាក់ស្តែង គេចាំបានថាតារាសម្តែងរូបស្រស់ មាស សម្ជស្ស បានបាត់មុខពីការសម្តែងក្រោយពីនាងចែកផ្លូវជា មួយគូស្នេហ៍ដែលជាអ្នករស់នៅសហរដ្ឋអាមេរិកក្រោយពីពួកគេបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ។ ដោយឡែក ថ្មីៗនេះ មាស សម្ជស្ស បានបង្ហាញមុខនៅក្នុងរឿង «កូនប្រសារអ្នកមាន» ដែលកំពុងចាក់បញ្ចាំងនៅ ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។
មានការលើកឡើងថា មាស សម្ជស្ស នៅតែស្រស់ស្អាតតែហាក់មានសាច់ទ្រលុកទ្រលន់ប្លែកច្រើនជាងមុន។ មាស សម្ជស្ស រំពឹងថារឿងនេះនិងធ្វើឱ្យប្រជាប្រិយ ភាពរបស់នាងហក់ឡើងម្តងទៀត។ យ៉ាងណាមិញ មានការលើកឡើងពីសំណាក់មិត្តភក្តិក្នុងសិល្បៈថាមូលហេតុ មាស សម្ជស្ស មិនសូវខ្វល់ខ្វាយ និងការងារសិល្បៈដោយសារនាង ងាកមកចាប់អាជីពជំនួញក្រោយពីបែកបាក់ជាមួយគូស្នេហ៍ដែលពេលនេះជោគជ័យ ទៀតផង។ មាស សម្ជស្ស ត្រូវបានគេចាត់ទុកជាតារាស្រីដែលមិនសូវមានជីវិតគូសមប្រកបឡើយ៕