ក្រុមហ៊ុនទូសព្ទល្បី សាមសុង អាចនឹងផ្លាស់ប្តូរផ្នែកសំខាន់នៃការផលិតស្មាតហ្វូនរបស់ខ្លួន ទៅឥណ្ឌានិងប្រទេសដទៃទៀតលើគម្រោងអេឡិចត្រូនិកដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសនេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន economictimes។
ស្រដៀងគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានឥណ្ឌាក៏បានប្រកាសថា រោងចក្រផលិតទូរស័ព្ទក្រុមហ៊ុនSamsungរបស់កូរ៉េខាងត្បូងនៅប្រទេសវៀតណាម នឹងផ្លាស់មកដាក់នៅប្រទេសឥណ្ឌាវិញក្រោមទុនវិនិយោគ40ពាន់លានដុល្លារហើយលោកបានបន្ថែមថារោងចក្រផលិតទូរស័ព្ទ Iphone ក៏មិនមានបំណងទៅវិនិយោគនៅប្រទេសវៀតណាមនោះទេ ដោយ រោងចក្រ Iphoneអាចនឹងផ្លាស់ទីពីប្រទេសចិនទៅឥណ្ឌាដែរ៕SP