កាលីហ្វនីញ៉ា ៖ ក្រោយដំណើរការអស់រយៈពេល១៧ឆ្នាំ ក្រុមហ៊ុនបណ្តាញសង្គម Facebook បានប្តូរឈ្មោះរបស់ខ្លួនទៅជា Meta Platforms, Inc.,។ ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg បានអះអាងយ៉ាងដូច្នេះ កាលពីថ្ងៃទី២៨ ខែតុលា ដោយបញ្ជាក់ថា នេះជាការចាប់ផ្តើមជំហានថ្មីមួយសម្រាប់អ៊ីនធ័រណិត ក៏ដូចជាក្រុមហ៊ុនរបស់លោកផ្ទាល់។ បើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៩ តុលា ២០២១។

លោក Zuckerberg បានបង្ហោះរូបថត Selfie របស់ខ្លួននៅពីមុខ Logo ថ្មីរបស់ក្រុមហ៊ុន។ ក្រោយសរសេររៀបរាប់ពីគោលដៅផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗរបស់ខ្លួន។

យ៉ាងណាមិញ ក្រុមហ៊ុន Meta បានក្លាយជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក និងបុត្រសម្ព័ន្ធផ្សេងៗទៀត ដូចជា Facebook Messenger, Facebook Watch និង Facebook Portal ជាដើម។

គួរបញ្ជាក់ថា Meta ជាក្រុមហ៊ុនដ៏ធំមួយលើពិភពលោក និងស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាម៉េរិកចំនួន៥ រួមជាមួយ Amazon, Alphabet, Apple និង Microsoft៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ