ស្រ្តីម្នាក់បានអំពាវនាវឲ្យ ច្បាប់ជួយរកយុត្តិធម៌ឲ្យកូនខ្លួន បន្ទាប់ពីកូនស្រីរបស់ខ្លួនត្រូវបានកូនអ្នកជិតខាង ដែលធ្លាប់លេងជាមួយគ្នានោះធ្វើបាបដល់ថ្នាក់យកខ្សែចងដៃចងជើង ដូចជាអ្នកទោស!
ស្រ្តីម្នាក់បានអំពាវនាវឲ្យ ច្បាប់ជួយរកយុត្តិធម៌ឲ្យកូនខ្លួន បន្ទាប់ពីកូនស្រីរបស់ខ្លួនត្រូវបានកូនអ្នកជិតខាង ដែលធ្លាប់លេងជាមួយគ្នានោះធ្វើបាប។ នេះបើយោងតាមគេហទំព័រហ្វេសបុកដែលមានឈ្មោះ Slnar Or ដែលបានបង្ហោះ រូបភាពកូនស្រីខ្លួនដែលត្រូវបានគេចងខ្សែជាប់ជើង និងជាប់ដៃ រួមជាមួយខ្លឹមសារថា នាងខ្ញុំជាម្ដាយជនរងគ្រោះនាងខ្ញុំសុំលើកម្រាមដប់ សំពះសូមឱ្យច្បាប់ជួយរកយុត្តិធម៌អោយកូននាងខ្ញុំផង ទង្វើពួកគាត់ទាំងបីនាក់ធ្វើហ្នឹងគាត់ធ្វើដូចប្រទេសកម្ពុជាគ្មានច្បាប់សូមឱ្យបងប្អូនជួយស៊ែរម្នាក់មួយម្នាក់មួយឲ្យច្បាប់ជួយរកយុត្តិធម៌អោយកូននាងខ្ញុំផង។
បើតាមសម្តីជនរងគ្រោះដែលបានឆ្លើយតបទៅនឹងខំមិន បានបញ្ជាក់ថាកូនស្រីរបស់ខ្លួនត្រូវបាន ក្មេងស្រី៣នាក់ធ្វើបាប មួយអាយុ ១៨ ឆ្នាំ ចំណែក ២នាក់ទៀតអាយុ ១៤ ឆ្នាំ។ ហើយពេលមានបញ្ហាភ្លាម ស្រ្តីខាងលើក៏បានទៅប្រាប់ឪពុកម្តាយជនបង្កដែរ តែពួកគាត់មិនទទួលខុសត្រូវ ព្រោះគាត់ថា គាត់មិនបានខុស។
យ៉ាងណាមិញ នេះគ្រាន់តែជា ការអះអាងតែម្ខាងប៉ុណ្ណោះ យើងមិនដឹងច្បាស់ថា ការពិតបែបណានោះនៅឡើយទេ ព្រោះក្មេងលេងជាមួយគ្នាច្រើនមានការទាស់ទែងគ្នា តែក្នុងនាមយើងជាចាស់ទុំ បើឃើញកូនធ្វើបែបនេះ គួរហាម មិនត្រូវបណ្តោយឲ្យធ្វើរឿងខុសឆ្គងបែបនេះឡើយ កូនគេកូនយើង សុទ្ធតែស្រលាញ់កូនដូចគ្នា ចុះបើកូនគេធ្វើបែបនេះដាក់កូនអ្នកវិញ តើអ្នកមានអារម្មណ៍បែបណា?