ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មានករណីជនជាតិចិន ០២នាក់ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ គ្រារង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពិតប្រាកដមែន។

បើតាមអ្នកនាំពាក្យ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

លោកស្រី វណ្ណឌីន បានសរសេរនៅក្នុងសារតេឡេក្រាម នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា «ហេតុការណ៌បានកើតឡើង ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ ក៏មានទំនាស់គ្នីគ្នា គាត់ បន្ទាប់មក ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០»។ «បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរក បុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ