អតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អត្ថប្រយោជន៍ដោយផ្ទាល់ខ្លួន ចាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ទៅទីស្ដីការក្រសួងការងារ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ។

ក្រុមការងារក្រសួង នឹងបើកថវិកាជូនបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃសាមីខ្លួនតែម្ដង ប៉ុន្ដែសាមីខ្លួនត្រូវភ្ជាប់ឯកសារទៅជាមួយ រួមមាន៖

ទី១៖ កាតសម្គាល់ខ្លួនជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម)

ទី២៖ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែត ឬលិខិតឆ្លងដែន (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង)

ទី៣៖ សៀវភៅគ្រួសារ ឬប័ណ្ណសមាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)

ទី៤៖ ក្នុងករណីបុគ្គលិកណាម្នាក់ទទួលមរណភាព ភាគីដែលជាប្ដី ឬប្រពន្ធ ត្រូវភ្ជាប់ជាមួយឯកសារដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖ សំបុត្រមរណភាពរបស់បុគ្គលិក (សេចក្ដីចម្លងសំបុត្រមរណភាព), សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅគ្រួសារ (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន អ្នកមកបើកជំនួស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង)៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ