FBI ព្រមានថា “បាតុកម្មប្រដាប់អាវុធ” ត្រូវបានគ្រោងធ្វើនៅឯរដ្ឋធានីទាំង ៥០ និងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី
USA៖ FBI បានទទួលព័ត៌មានដែលបង្ហាញថា “ការតវ៉ាដោយគ្រឿងប្រដាប់អាវុធ” កំពុងត្រូវបានគ្រោងធ្វើនៅឯរដ្ឋធានីទាំង ៥០ និងសេតវិមានអាមេរិក (capitols) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុខ មុនការឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ចូ ប៊ីដិន (Joe Biden) នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ នេះបើយោងតាមប្រភពដែលទទួលបានចុះផ្សាយដោយសារព័ត៌មាន ស៊ីអិនអិន (CNN)។
សេចក្តីថ្លែងការណ៍និយាយថា “ការតវ៉ាដោយប្រើប្រាស់គ្រឿងប្រដាប់អាវុធកំពុងត្រូវបានគ្រោងទុកនៅរដ្ឋធានីទាំង ៥០ ចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា និងនៅកាពីតូលសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៧ ខែមករា ដល់ថ្ងៃទី២០ ខែមករា” ។
ព្រឹត្តិប័ត្រដែលត្រូវបានផ្សព្វផ្សាយបន្ទាប់ពីក្រុមកុបកម្មបានសម្រុកចូលកាពីតូលអាមេរិកកាលពីសប្តាហ៍មុនក៏បានបង្ហាញផងដែរថាមានការគំរាមកំហែងនៃ “ការប៉ះបោរ” ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានដកចេញតាមរយៈការធ្វើវិសោធនកម្មលើកទី២៥ មុនថ្ងៃសម្ពោធ។
"នៅថ្ងៃទី៨ ខែមករា FBI បានទទួលព័ត៌មានស្តីពីក្រុមដែលស្គាល់អត្តសញ្ញាណ ដែលអំពាវនាវឱ្យអ្នកផ្សេងទៀតចូលរួមជាមួយពួកគេនៅក្នុងរដ្ឋ "មានការប៉ះបោរ (Storming)" នៅទីធ្លារដ្ឋាភិបាលមូលដ្ឋាននិងសហព័ន្ធ រួមទាំងអគាររដ្ឋបាលក្នុងករណីដែលព្រឹត្តិការណ៍ POTUS ត្រូវនឹងត្រូវដកប្រធានាធិបតីចាស់ចេញមុនថ្ងៃសម្ពោធប្រធានាធិបតីថ្មីអោយឡើងកាន់ដំណែង។ ក្រុមដែលត្រូវបានគេកំណត់អត្តសញ្ញាណនេះក៏គ្រោងនឹងធ្វើសកម្មភាពនៅការិយាល័យរបស់រដ្ឋាភិបាលដែលរួមមានទាំង កូឡុំបៀ និងនៅគ្រប់រដ្ឋទាំងអស់ដោយមិនគិតថាតើរដ្ឋណាបានបញ្ជាក់ការបោះឆ្នោតសំរាប់លោក ប៊ីដិន ឬលោក ត្រាំ នៅថ្ងៃទី២០ ខែមករានោះទេ។
លើសពីនេះ FBI កំពុងតាមដានរបាយការណ៍អំពី “ការគំរាមកំហែងផ្សេងៗដែលបង្កអន្តរាយដល់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ប៊ីដិន មុនពេលបើកការសម្ពោធឡើងកាន់ដំណែងជាប្រធានាធិបតីជាផ្លូវការ” ។