ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យ ដកស័ក្តិ ឬបណ្ដេញចេញ ចំពោះមន្ដ្រីន គរបាលណា អនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្ដេច បានដាក់ចេញវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រក ចេញចូលប្រទេសកម្ពុជា។

សម្ដេច មានប្រសាសន៍ថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះលែងទៅវិញ ដែលនាំឲ្យដកស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដងចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គង់ទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាចនាំដល់មហន្ដរាយនៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីឲ្យបណ្ដាអាជ្ញាធរនៅ ជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងការចេញល្បាតនៅតាមច្រកព្រំដែន ហើយនៅពេលមានពលករត្រឡប់មកពីប្រទេសថៃវិញត្រូវឲ្យពួកគាត់ធ្វើចត្តា ឡីស័កនៅទីនោះតែម្ដង ដោយពុំអនុញ្ញាតឲ្យធ្វើចត្តាឡីស័កឆ្លងទៅខេត្តផ្សេងនោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ