បំបែករឿងក្តី សម្លាប់ក្មេងអាយុ៧ឆ្នាំ ប្លន់យកគ្រឿងអលង្ការតម្លៃ $១៥០ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច សាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួសពីការវាយប្រហាររហូតដល់ស្លាប់នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។
CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។
កន្លែងកើតហេតុ និងសាកសពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
ក្រុមបានកត់សម្គាល់ថាជនរងគ្រោះបានបាត់គ្រឿងអលង្ការតម្លៃ $១៥០។ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភ័ស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះជនសង្ស័យ និងបុគ្គលមួយចំនួន។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ បានឱ្យដឹងថាក្រុមការងាររបស់ CPUប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើឱ្យប្រាកដថាយើងនឹងផ្តន្ទាទោសជនល្មើសពីបទល្មើសដ៏កំសាកមួយនេះ ដែលបានប្រព្រឹត្តទៅលើកុមារដែលមិនអាចការពារខ្លួនឯងបាន។ ស្នាមរបួសដែលមាននៅលើដងខ្លួនសាកសពមានស្ថានភាពធ្ងន់ធ្ងរ។ ទោសដែលសាកសមបំផុតគឺបទឃាតកម្មដោយអំពើឃរឃៅ ដែលមានទោសជាប់ពន្ធនាគាអស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះឱ្យបាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ