ភ្នំពេញ ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងមានប្រជាប្រិយភាពគឺអ្នកនាង សួស វីហ្សា បើទោះបីជារៀបការហើយក៏ពិតមែន តែតារាចម្រៀងស្រី អ្នកនាង សួស វីហ្សា នៅតែទទួលបានប្រជាប្រិយភាពយ៉ាងពេញទំហឹង ពីបណ្ដាទស្សនិកជនជាច្រើន តាមរយៈសម្លេងដ៏ពីរោះ ដែលអាចទាក់ចិត្តហ្វេនៗគ្រប់គ្នាផងដែរ។

ដោយឡែក បើក្រឡេកមកមើលពីជីវីតរស់នៅក្រោយពេលរៀបការរបស់នាងវិញ ឃើញថាកាន់តែមានភាពកក់ក្ដៅ ដោយតែងតែបានបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារជូនទៅដល់ហ្វេនៗជាច្រើនបានទស្សនា ជាពិសេសកាលពីប៉ុន្មានថ្ងៃមុននេះ ស្វាមីរបស់នាង ថែមទាំងបានបង្កភាពភ្ញាក់ផ្អើល នៅក្នុងការរៀបចំខួបកំណើតមុនថ្ងៃឲ្យនាង ដែលបានបង្ហាញពីទឹកចិត្តស្រលាញ់ និងភាពផ្អែមល្ហែមចំពោះនាងទៀតផង។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ ដែលបានរៀបចំឡើង ដោយមានការចូលរួមពីសមាជិកគ្រួសារ និងសាច់ញាតិបងប្អូនជាច្រើន ជាពិសេសថែមទាំងមានវត្តមានស្វាមីជាទីស្រលាញ់ ដែលរឹតតែធ្វើនាងកាន់តែមានភាពកក់ក្ដៅ និងសុភមង្គល យ៉ាងខ្លាំងទៀតផង៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ