ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា  នគរបាលនឹង ចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលប្រាក់ពិន័យបានដំឡើងពី៣ទៅ៥ដង។

ក្នុងសេចក្ដីជូនដំណឹងរបស់ គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង សូមសម្ដែងនូការកោតសើរ និងវាយតម្លៃខ្ព ស់ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានរួមយ៉ា ងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ ទោះយ៉ាងនេះក្ដី កត់សម្គាល់ឃើញគ្រោះ ថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនគួរឲ្យព្រួយបារម្ភ ធ្វើឲ្យប៉ះពាល់ ដល់ជីវភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឲ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង  សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក៏រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា៕ E B

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ