អភិបាលខេត្តកំពង់ស្ពឺ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្រោយធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យបាក់ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ
4 ឆ្នាំ មុន
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ បានបាក់ហើយដោយសារទឹកហូរ ពេលមេឃកំពុងភ្លៀង។
ក្នុងន័យនេះលោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងខ្យា និងមហាសាង នៅក្នុងស្រុកភ្នំស្រួច។
លោកអភិបាលក៏បានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កាន់តែខ្លាំងឡើង៕SP