សត្វស្លាបនៅបឹងពារាំងបានកើនឡើង ខណៈដែលក្រុមអ្នកអភិរក្សតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ខាងជើងបឹងទន្លេសាប បានលើកឡើងថា សត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងកើនឡើង នៅក្នុងតំបន់អភិរក្សបឹងពារាំង ដោយសារពួកវាមករកចំណីនៅរដូវទឹកស្រក។

លោក គង់ មង្គល ប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង បានអោយដឹងថា សត្វស្លាបដែលបានអភិរក្ស នៅក្នុងបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប រយៈពេលប្រមាណ៦ឆ្នាំកន្លងមកនេះ មានការកើនឡើងរាប់រយប្រភេទ ដោយសារពួកវាមករកចំណីនៅក្នុងបឹងនោះ ស្របពេលដែលទឹកបានស្រករកចុះ នឹងមានក្រុមអ្នកការពារយ៉ាងតឹងតែង។

លោក គង់ មង្គល បានមានប្រសាសន៍បន្ថែមថា សត្វស្លាបនៅបឹងពារំាងនោះ មានតែជាងមួយប្រភេទប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៩នេះ បានកើនឡើងមានប្រមាណពី៣ទៅ៥ប្រភេទ។សត្វស្លាប់ដែលសំបូរបែបនៅក្នុងបឹងពារាំងនោះ រួមមាន សត្វននៀលពណ៌ សត្វទង់ សត្វប្រវ៉ឹក ទាព្រៃ ។ល។លោកបានបន្ដថា តំបន់បឹងពារាំងនោះមានសក្ដានុពលទេសចរណ៍បន្ទាប់ពីរមណីយដ្ឋានអង្គរ ដោយគ្រាន់តែខុស គ្នាត្រង់មួយជាតំបន់ប្រាសាទបុរាណ និងចំណែកបឹងពារាំងជាំតប់ព្រៃលិចទឹក និងមានសត្វស្លាប។

បឹងធម្មជាតិបឹងពារាំង មានផ្ទៃក្រឡាប្រមាណ២៥០ហិកតា ស្ថិតនៅខាងជើងបឹងទន្លេសាប ដែលមានព្រំប្រទល់ជាប់នឹងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។នៅក្នុងបឹងនោះ មានកោះតូចៗចំនួន១០ ដែលហ៊ំព័ទ្ធដោយព្រៃឈើលិចទឹក និងជាទីតាំងជម្រកត្រីពងកូននៅរដូវវស្សាផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ