គណនីហ្វេសប៊ុកឈ្មោះ សឹម សក្តិដា បានបង្ហោះសារថា “អ្នកធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រយត្ន័ប្រយែង ព្រោះអ្នករត់ Pass App មួយចំនួនតូច គឺមានល្បិចខ្ពស់ណាស់ក្នុងការប្រព្រឹត្តចោរកម្ម និងបទល្មើសផ្សេងៗ ។ តួរយ៉ាងដូចបុរសប្រកបរបរ Pass App ម្នាក់ខាងលើនេះ គឺមានល្បិចខ្ពស់បំផុត។ កាលពីថ្ងៃ 27 ខែឧសភា ខ្ញុំបានហៅ Pass App នេះ តាម App ដោយធ្វើដំណើរពីបុរីទំនើប០១ ក្រោយទីលានវាយកូនហ្គោលជីបម៉ុង ទៅក្រោយផ្សារដេប៉ូ ពីរនាក់គ្រួសារខ្ញុំ។ ជិះដល់ម្ដុំវត្តតាំងកសាងខាងត្បូង អ្នកបើកបរក៏ប្រាប់ថា ទូរស័ព្ទដាច់សេវាហើយ ឲ្យខ្ញុំគិតម៉ៅទៅ ឲ្យខ្ញុំ cancel app ទៅ។ ដោយចិត្តអាណិតអាសូរ ខ្ញុំក៏ចុច cancel ទាំងទូរសព្ទខ្ញុំនៅដើរ app ធម្មតា។ ក្រោយមកទៀតអ្នកបើកបរក៏ប្រាប់ថា យកលេខទូរស័ព្ទវាទៅ ព្រោះផ្ទះវានៅជិតហ្នឹងដែរ មិនបាច់ហៅតាម App ទេ ។ ដោយនឹកអាណិតម្ដងទៀត ក៏យកលេខដើម្បីកុំឲ្យក្រុមហ៊ុនកាត់ភាគរយគ្នា ឲ្យគ្នាបានកំរៃឲ្យច្រើនទៅចុះ។

គណនីហ្វេប៊ុកដែលនេះ បានបន្តថា “នៅថ្ងៃទី២ ខែកក្កដា ម៉ោង៦ល្ងាច ដោយទើបត្រលប់មកពីខេត្ត ដោយគ្រួសារខ្ញុំមានធុរៈបន្ទាន់ ត្រូវទៅផ្ទះម្ដុំក្រោយផ្សារសាមគ្គី ហើយខ្ញុំមិនបានជូនទៅ គាត់ក៏ហៅ Pass app នេះម្ដងទៀតតាមលេខដែលវាឲ្យ ដោយនឹកឃើញថាធ្លាប់ជិះ ក៏ជិះទៅតែឯង ហើយក៏ជាលើកទី១ដែរ ដែលគាត់ហ៊ានជិះតែឯង។ ដោយជិះចេញពីបុរីទំនើប០១ ដដែល។ ជិះមកដល់ម្ដុំបុរីពិភពថ្មីឈូកវ៉ា២ ខណៈមេឃកំពុងភ្លៀងកំពុងតែបើកសុខៗ pass app ក៏ឈប់ងក់ គ្រួសារខ្ញុំក៏សួរ ថាឈប់ធ្វើអី? អ្នកបើកបរក៏ថា សុំឈប់ឈឺនោម។ គ្រួសារខ្ញុំក៏បន្តសួរ ហេតុមកឈប់មិនប្រាប់អញ្ចឹង? វាក៏អត់មាត់ដើរទៅក្រោយ Pass App មួយសន្ទុះ ក៏ដើរមកវិញ ហើយបើកកង្ហារលើដំបូលទាំងមេឃកំពុងភ្លៀង គាត់ក៏ឲ្យបិទ ដោយប្រាប់ថារងា តែវាមិនបានបិទទេ។ បានប្រហែល៣នាទី គ្រួសារខ្ញុំក៏ចាប់ផ្ដើមបាត់ស្មារតីបន្តិចម្ដងៗ និងមានអាការៈងងុយដេកទន់ដៃជើងបន្តិច តែដោយគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍លើវិស័យវេជ្ជសាស្ត្រ គាត់បានដឹងពីអាការៈនៃថ្នាំសណ្ដំ គាត់ក៏បញ្ជាឲ្យអ្នកបើកបរឈប់ តែអ្នកបើកបរមិនព្រមឈប់ ហើយថែមទាំងស្រែកមិនឲ្យគ្រួសារខ្ញុំចុះទៀត។

ជម្រើសចុងក្រោយ គ្រួសារខ្ញុំសម្រេចចិត្តលោតចុះដោយខ្លួនឯងហើយ ហើយរត់ចូលផ្ទះអ្នកជិតនោះឲ្យជួយ។ ហើយប្រាប់គេថា គេសណ្ដំគាត់ ឲ្យជួយយកខ្ទឹមនិងក្រូចឆ្មារមកបញ្ច្រកគាត់ផង និងប្រាប់គេឲ្យជួយខលមកខ្ញុំ។ ក្នុងចន្លោះពេលនោះអ្នកបើកបរបានបកមកវិញ ដោយសួររកគ្រួសារខ្ញុំ ហើយប្រាប់អ្នកជួយនោះថា កុំជឿអ្វីដែលគ្រួសារខ្ញុំបាននិយាយ ហើយបានចោទថា ប្រពន្ធខ្ញុំបោកវាទៅវិញ។ ក្រោយពីអ្នកជួយបានខលមកខ្ញុំ ខ្ញុំក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ រហូតឃាត់អ្នកបើកបរបាននៅនឹងកន្លែង និងបានយកទៅសាកសួរភ្លាមៗ។ ក្រោយធ្វើការឆែកឆេររបស់សមត្ថកិច្ច ក៏បានរកឃើញមានដំបងហូតមួយដើមផងដែរ ដោយអ្នកបើកបរបានអះអាងម្ដងថា ខ្លួនជាអ្នកកាសែត ម្ដងជាសន្តិសុខឯកជន។

ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់ លោកអធិការនគរបាលខណ្ឌទួលគោក លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកមេប៉ុស្តិ៍ សំរោងក្រោម ដែលបានខ្នះខ្នែងជួយការពារសុវត្ថិភាពប្រជាជនបានយ៉ាងឆាប់រហ័ស។សូមអរគុណដល់បុគ្គលិក និងម្ចាស់ហាងម្លិះវាំងនន ពិភពថ្មីឈូកវ៉ា២ ដែលបានខ្នះខ្នែងជួយគ្រួសារខ្ញុំដោយសុទ្ធចិត្ត។

នេះជាសារដាក់តឿន ឲ្យមានការប្រុងប្រយត្ន័ចំពោះនារីៗដែលចូលចិត្តធ្វើដំណើរតាម Pass App តែម្នាក់ឯង“៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ