នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្តែក យីហោ ថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ការចុះបង្ក្រាបនេះ មានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី  និងតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល។  ក្រោយពីការចុះត្រួតពិនិត្យ  គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក. បានរកឃើញផលិតផលអន់គុណភាព និងខុសច្បាប់ជាច្រើនមុខរួមមាន ៖

១-គ្រាប់សណ្តែកសៀងចំនួន៦០បាវ, ២-គ្រាប់កាហ្វេលេខ១ចំនួន៦បាវ, ៣-គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ, ៤-កាហ្វេលីងរួចចំនួន៦បាវ, ៥-ម៉ាស៊ីនលាយប៊ឺចេងចំនួន១គ្រឿង, ៦-ម៉ាស៊ីនលាយស្ករ ចំនួន១គ្រឿង, ៧-កាហ្វេច្រកជាកញ្ចប់រួច ចំនួន៣០កញ្ចប់, ៨-បឺរចំនួន៦ធុង, ៩-មេក្លិនសំរាប់លាយកាហ្វេចំនួន១២ធុង, ១០-ទឹកត្រីចំនួន៣កប៊ីដុង, ១១-ស្រា.ស ចំនួន ១កាន, កាហ្វេផលិតរួចចំនួន ១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ) ។ ក្នុងនោះក៏មានគ្រឿងសម្រាប់លាយកាហ្វេមួយចំនួន៖ បឺរ, ទឹកស្ករ CARAMEL, មេក្លិនសម្រាប់លាយកាហ្វេ, ល័ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រា.ស, ប៊ីចេង, ទឹកដោះគោ, សណ្តែកសៀង។

 

ក្រោយពីការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះអន្តរក្រសួង របស់ គ.ប.ផ.ក ពិនិត្យឃើញថា ទីតាំងសិប្បកម្ម

លីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖

– មិនមានលើកស្លាកយីហោ

-ពុំមានចុះបញ្ជីផលិតផល(ចបផ)

-គ្មានវិញ្ញាបនបត្រត្រួតពិនិត្យគុណភាព

-នៅលើសំបកវេចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ចាន និងរបៀបប្រើប្រាស់

 -នៅលើសំបកវេចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវេចខ្ជប់នោះលាយសារធាតុផ្សំជាច្រើន

– ទីតាំងគ្មានអនាម័យ

ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ សមត្ថកិច្ចពុំបានដកហូតឬធ្វើឱ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះប្លុមបេបិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើទៅបំភ្លឺពាក់ពន្ធ័ករណីខាងលើ នៅលេខាធិការដ្ឋាន នៃគ.ប.ផ.ក. ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ជាបន្ត៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ