អ្នកឆ្លៀតយកកូវីដ ១៩ ធ្វើអាជីវកម្មម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ច ហៅមកអប់រំ និងធ្វើកិច្ចសន្យា
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣:៣០នាទី ដោយមានការសហការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងប៉ុស្តិ៍បឹងព្រលឹតនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួនឈ្មោះ សេង ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផេកឈ្មោះ "អូខេ បោះដុំគ្រឿងក្មេងលេង" ដែលបានផុសព័ត៌មានមិនពិត (លក់វ៉ែនតាការពារវីរុសកូវីដ១៩) ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៩០៩ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។បន្ទាប់ពីបានសារភាពកំហុសរួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យារួច នៅវេលាម៉ោង ១៦:០០នាទី សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ