កូរ៉េខាងត្បូង៖  អាជ្ញាធរពន្លត់អគ្គីភ័យកូរ៉េខាងត្បូងបញ្ជាក់ថា មនុស្សប្រហែល ៥០០ នាក់ត្រូវបាន​ជម្លៀសចេញនៅថ្ងៃសុក្រទី ២០ ខែមករា បន្ទាប់ពីអគ្គីភ័យបានឆា​បឆេះនៅក្នុ​ងទីប្រជុំជនអនាធិបតេ​យ្យដ៏ស្ងប់ស្ងាត់មួយក្នុងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។

 

អគ្គីភ័យបានឆាបឆេះនៅវេលាម៉ោង ៦​​:២៧ នាទីព្រឹកនៅក្នុងភូមិ Guryong ភាគខាងត្បូងទី​​ក្រុងសេ​អ៊ូល ដែលមានផ្ទះរបស់ប្រជាពលរដ្ឋជាង ៦៦០ ខ្នង។ មន្ត្រីពន្លត់អគ្គីភ័យ បានឱ្យដឹងថា ផ្ទះប្រហែល ៤០ ខ្នងនៅក្នុងតំបន់ទំហំ ១៧០០ ម៉ែត្រការ៉េត្រូវបានបំផ្លាញ។ ក្នុងនោះដែរមានអ្នកពន្ល​​ត់អគ្គីភ័​យប្រ​ហែល ២៩០ នាក់ ឧទ្ធម្ភាគចក្រចំនួន ១០ គ្រឿង និងមន្រ្តីប៉ូលីសជាច្រើនរូប ត្រូវបានប​ញ្ជូនទៅ​ដើ​ម្បីទប់ស្កាត់ការឆាបឆេះនេះ។ មិន​មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​ទេ។

 

គួរបញ្ជាក់ថា តំបន់អនាធិបតេយ្យនេះងាយនឹងកើតមានភ្លើងឆេះ ទឹកជំនន់ និងគ្រោះម​​ហន្ត​រាយ​ផ្សេងៗទៀត ដោយផ្ទះជាច្រើនត្រូវបានសាងសង់ដោយប្រើក្រដាសកាតុងធ្វើកេស និងឈើ ហើយអ្ន​កស្រុកប្រឈមនឹងបញ្ហាសុវត្ថិភាព និងសុខភាព។ ផែនការសម្រាប់ការអភិវឌ្ឍឡើងវិញ និងការផ្លា​ស់ទីលំនៅមានការរីកចម្រើនតិចតួច ចំពេលមានជម្លោះក្នុងការការអភិវឌ្ឍតំបន់នេះដែលបានអូសបន្លា​យជាច្រើនទសវត្សរ៍រវាងម្ចាស់ដី អ្នកស្រុក និងអាជ្ញាធរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ