អង់គ្លេស៖  ព្រះវិហារ Victorian ដែលមានអាយុកាលជិត១៧៧ឆ្នាំ ស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ជាទីដែលត្រូវបានគេពិពណ៌នាថាជា «កំណប់ស្ថាបត្យកម្ម និងប្រវត្តិសាស្រ្ត» ពោរពេញដោយរូបចម្លាក់អប់រំនិងអក្សរសាស្រ្តដ៏អស្ចារ្យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ក្រុមពន្លត់អគ្គីភ័យប្រហែល ៨០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ហ Hamilton Terraceបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឆាបឆេះ កាលពីវេលាម៉ោង១១និង១៩នាទីយប់ ថ្ងៃព្រហស្បតិ៍។ ទំហំនៃការខូចខាតនៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយរូបភាពពីកន្លែងកើតហេតុបង្ហាញថា ដំបូលព្រះវិហារបានត្រូវឆេះទាំងស្រុង ហើយក៏មានអណ្តាតភ្លើងឆាបឆេះតាមបង្អួចផងដែរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ។


គួរបញ្ជាក់ថា ព្រះវិហារប្រវត្តិសាស្រ្តខាងលើនេះ គឺជាវិហារសម័យវិចតូរៀនរបស់ចក្រភពអង់គ្លេស ដែលបានបញ្ចប់ការសាងសង់រវាងឆ្នាំ១៨៤៦-១៨៤៧។ ព្រះវិហារនេះមានរឿងរ៉ាវតំណាលពាក់ព័ន្ធនឹងអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ គឺលោក (Lewis Carroll) និងកូនប្រុសរបស់ម្ចាស់ក្សត្រី(Victoria) គឺព្រះអង្គម្ចាស់ ឡេអូផូល (Leopold)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ