ហ្វីលីពីន៖ បើយោងតាមប្រភពពីអាជ្ញាធរក្នុងតំបន់របស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា មានករណីអគ្គិភ័យដ៏អាក្រក់មួយបានកើតឡើងនៅក្នុងអគារឃ្លាំងស្តុកក្រណាត់របស់រោងចក្រផ្តិតរូប (print) នៅលើសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅក្នុងទីក្រុងម៉ានីល កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សចំនួន ១៦នាក់។

ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងអស់រយៈពេលជាងបីម៉ោង ទម្រាំក្រុមអាជ្ញាធរអាចបាញ់ពន្លត់បាន ខណៈមូលហេតុពិតប្រាកដយ៉ាងណានោះនៅមិនទាន់មានចម្លើយច្បាស់នៅឡើយ។

គួរបញ្ជាក់ថា គេមើលឃើញថា គ្រោះអគ្គិភ័យឧស្សាហ៍កើតមានឡើងជាញឹកញាប់នៅក្នុងរដ្ឋធានីម៉ានីល ដែលវាបានបណ្តាលមកពីបទដ្ឋានសំណង់ខ្វះការគ្រប់គ្រងបច្ចេកទេស និងកង្វះខាតការយកចិត្តទុកដាក់ត្រួតពិនិត្យពីក្រុមអាជ្ញាធរ ដែលជាកត្តារួមផ្សំមួយបង្កឱ្យមានឧបទ្ទវហេតុអគ្គិភ័យធំៗកើតឡើង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ