អ្នករត់ពន្ធគ្រឿងញៀនចំនួន១៣ នាក់បានស្លាប់អំឡុងការបាញ់ប្រហារជាមួយយោធា ក្នុងស្រុក Mae Fa Luang នៅជិតព្រំដែនមីយ៉ាន់ម៉ា
ភូមា៖បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់សម្តីរបស់ លោកឧត្ដមសេនីយ៍ Praphat Phobsuwan មេបញ្ជាការនៃក្រុមកិច្ចការពិសេស Pha Muang បានឱ្យដឹងថា អ្នករត់ពន្ធគ្រឿងញៀនចំនួន១៣ នាក់បានស្លាប់អំឡុងការបាញ់ប្រហារជាមួយយោធា ក្នុងស្រុក Mae Fa Luang នៅជិតព្រំដែនមីយ៉ាន់ម៉ា ។
នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយអង្គភាព Thap Chao Tak នៃក្រុមកិច្ចការពិសេស Pha Muang នៅភូមិ Pang Ma Han ក្នុងខេត្ត ឈៀងរ៉ៃ រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនប្រមាណ ១.៧លានគ្រាប់។ដោយក្នុងប្រតិបត្តិការនោះ ទាហាន និងក្រុមនៃអង្គភាព បានរកឃើញសាកសពមនុស្ស១៣នាក់ និងបាវចំនួន១៧ ដែលមានផ្ទុកថ្នាំញៀនខាងលើនេះ។
យោងតាមលោកឧត្តមសេនីយ៍ Maj Gen Praphat ការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងទាហាន និងក្រុមគ្រឿងញៀន បានផ្ទុះឡើងនៅម៉ោង ៧យប់ថ្ងៃសៅរ៍ ពេលទាហានព្យាយាមស្វែងរកបុរសមួយក្រុមដែលពួកគេឃើញដើរកាត់ព្រៃ។ពេលរកឃើញ បុរសទាំងនោះមិនឈប់ទេ តែបែរជាបើកការបាញ់ប្រហារលើក្រុមល្បាតទៅវិញ ជាហេតុនាំឲ្យទាហានបាញ់តដៃទៅលើពួកគេតែម្តង។ រង់ចាំដល់ព្រឹកឡើងទើបទាហាន ចុះទៅពិនិត្យទីតាំងកើតហេតុ ដោយរកឃើញសាកសព និងបាវដែលផ្ទុកថ្នាំញៀនប្រមាណជា ១០ម៉ឺនគ្រាប់៕