ភូមា៖មេលោកឧត្តមសេនីយ៍ត្រី Soe Min That មេបញ្ជាការកងពលធំលេខ ៤៤ គ្រប់គ្រងបន្ទាយទ័ព Pha Song ក្នុងទីក្រុង Myawaddy ត្រូវបានសម្លាប់នៅក្រោមកណ្ដាប់ដៃនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីសំណាក់កងកម្លាំងប្រឆាំងរដ្ឋាភិបាលក្នុងការប្រយុទ្ធគ្នានៅជិតតំបន់ព្រំដែន ថៃ-មីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

ការសម្លាប់នេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅសមរភូមិក្បែរតំបន់ព្រំដែន ថៃ-មីយ៉ាន់ម៉ា ។សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបើកប្រតិបត្តិការតាមផ្លូវអាកាសប្រឆាំងនឹងទាហានមីយ៉ាន់ម៉ាដោយប្រើយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែកនៅជិតប៉ុស្តិ៍ត្រួតពិនិត្យរវាងព្រំដែន ថៃ-មីយ៉ាន់ម៉ា ជាពិសេសនៅចំណុចស្ពានមិត្តភាព ថៃ-មីយ៉ាន់ម៉ាទី២ ទល់មុខឃុំ Tha Sai Luad ស្រុក Mae Sot ខេត្ត Tak បណ្តាលឲ្យទាហានរដ្ឋាភិបាលជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត ។


សូមបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងធ្វើការសម្របសម្រួលតាមរយៈគណៈកម្មាធិការព្រំដែន ថៃ-មីយ៉ាន់ម៉ា ដើម្បីស្នើសុំការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់លោកឧត្តមសេនីយ៍ផ្កាយមួយរូបនេះទៅកាន់ស្រុក Mae Sot ដើម្បីបញ្ជូនបន្តមកកាន់មីយ៉ាន់ម៉ា ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ