ភ្នំពេញ ៖នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ដែរថា ស្នាដៃសំខាន់ៗរបស់ក្រុមការងារទាំង ៣ខេត្ត បានរួមចំណែកបម្រើជាតិ និងប្រជាជន នៅឆ្នាំ២០២២ កន្លងមក មានដូចជា៖ ការងារសង្គមកិច្ច ការជួយសង្គ្រោះ និងឧបត្ថម្ភជំនួយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជនចាស់ជរា មានពិការភាព ស្រ្តីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយគាំមណ្ឌលកុមារកំព្រារ កិច្ចការលើកម្ពបស់វប្បធម៌ សាសនា សិល្បៈ និងកីឡា ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់យុវជន កិច្ចគាំទ្រប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការប្រកួតប្រជែងសមត្ថភាពយុវជនជាសិស្ស និងនិស្សិត ការបើកវគ្គបំប៉នដល់ដល់សិស្សថ្នាក់ទី១២ ការតម្រង់ទិសដល់សិស្សថ្នាក់ទី១២ និងការងារគាំទ្រដល់កិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការលើកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ