សង្រ្គាមអ៊ីស្រាអែល៤ថ្ងៃបានផ្តាច់ជីវិត ពលរដ្ឋអាមេរិកចំនួន ១១នាក់ ខណៈរាប់រយនាក់ទៀតកំពុងបាត់ខ្លួន
អាមេរិក៖ ពលរដ្ឋអាមេរិក ១១នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះក្នុងប្រទេសអ៊ីស្រាអែល ហើយចំនួន មិនស្គាល់អត្តសញ្ញាណនៅតែបាត់ខ្លួនជាច្រើនរយនាក់ទៀត។ លោកចូបៃដិនអះអាងថា" នៅពេល ដែលយើងបន្តគិតគូរអំពីភាពភ័យរន្ធត់នៃការវាយប្រហារភេរវកម្មដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងអ៊ីស្រាអែលនៅចុងសប្តាហ៍នេះ និងជនស៊ីវិលស្លូតត្រង់រាប់រយនាក់ដែលត្រូវបានសម្លាប់ យើងកំពុងមើលឃើញទំហំ នៃសោកនាដកម្មដ៏ធំធេងនេះ"។
លោកចូបៃដិន ឱ្យដឹងថាបច្ចុប្បន្ននេះរូបលោកកំពុងតែធ្វើការជាមួយមន្រ្តីពាក់ព័ន្ធនៅក្នុងប្រទេស អ៊ីស្រាអែលដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋអាមេរិក ដែលកំពុងមានវត្តមាននៅទឹកដីអ៊ីស្រាអែល និង នៅតំបន់ដែលកំពុងផ្ទុះសង្រ្គាម។លោកបន្ថែមថាសង្រ្គាមអ៊ីស្រាអែល៤ថ្ងៃបានផ្តាច់ជីវិតជនស្លូតត្រង់អស់ជាង២០០០នាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងទីជំរក និងព្រាត់ប្រាស់គ្រួសារ ក្រៅពីសម្លាប់រង្គាលពលរដ្ឋអាម៉េរិក ក្រុមទាហានប៉ាឡេស្ទីនហាម៉ាស់ក៏បានចាប់ប្រជាជនអាម៉េរិកធ្វើជាចំណាប់ខ្មាំង និងធ្វើទារុណកម្មជាខ្លាំងដែលនេះជាសញ្ញាបង្ហាញពួកហាម៉ាសគឺជាភារវកម្មដ៏សាហាវព្រៃផ្សៃបំផុតមួយ។
លោកក៏បានព្រមានឲ្យក្រុមប៉ាឡេស្ទីនសងថ្លៃខូចខាតគ្រប់បែបយ៉ាងដល់ពលរដ្ឋអ៊ីស្រាអែល និងដល់ប្រជាជនអាម៉េរិកដែលត្រូវបានក្រុមនេះចាប់ធ្វើឈ្លើយសឹកនិងសម្លាប់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង