ចិន៖ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande ត្រូវបានគេផ្អាកនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Hui Ka Yan ដែលជាអ្នកបង្កើតក្រុមហ៊ុន Evergrande នេះឡើង ក្នុងឆ្នាំ 1996 កំពុងស្ថិតក្រោមការឃ្លាំមើលតាមដានរបស់ប៉ូលិស ដែលបានធ្វើឱ្យមហាជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីអនាគតរបស់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ធំជាងគេរបស់ចិនមួយនេះ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

វិស័យអចលនទ្រព្យចិននេះ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចចិនប្រហែលមួយភាគបួន តែគេនៅមិនទាន់ដឹងច្បាស់ហេតុអ្វីបានលោក Hui ស្ថិត នៅក្រោមការឃ្លាំមើលរបស់ប៉ូលិសបែបនេះទេ។ក្រុមហ៊ុននេះបានខាតបង់ជាង២៥ភាគរយ ដោយបញ្ជាក់ពីការព្រួយកង្វល់ទីផ្សារនៅពេលដែលផ្នែកចលនៈទ្រព្យរបស់ចិនប្រឈមវិបត្តិដែលមិនធ្លាប់មានកាលពីពេលមុន។

ផ្នែកចលនៈទ្រព្យដែលរួមជាមួយការសាងសង់មានប្រហែលមួយភាគបួននៃផលិត ផលសរុបក្នុងស្រុករបស់ចិនជាសរសរស្តម្ភដ៏សំខាន់មួយនៃការរីកលូតលាស់របស់ប្រ ទេសចិនបានរីកលូតលាស់គួរឱ្យទាក់ទាញក្នុងប៉ុន្មានទសវត្សរ៍នេះ។

ក៏ប៉ុន្តែ បំណុលដ៏ច្រើនសន្ធឹកសន្ធាប់បានដាក់ទម្ងន់ដល់ក្រុមហ៊ុន Evergrande ដែលបានប៉ាន់ស្មានថាមានបំណុល៣២៨ពាន់លានដុល្លារកាលពីចុងខែមិថុនាដែលត្រូវបានមើលឃើញដោយរដ្ឋាភិបាលក្រុងប៉េកាំងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះថាជាហានិភ័យដែលមិនអាចទទួលយកបានសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុនិងសុខភាពសេដ្ឋកិច្ចទាំងមូលរបស់ចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ