គំនិត និងការអប់រំ ៖ មនុស្សជាច្រើនគិតថា អ្នកដឹកនាំ គឺកើតមកជាមួយជំនាញនេះស្រាប់ ហើយពួកគេមិនចាំបាច់ចំណាយពេលវេលា ឬការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសមត្ថភាពការដឹកនាំរបស់ពួកគេនោះទេ។

ក្នុងនោះដើម្បីក្លាយជាមេដឹកនាំល្អ ត្រូវបានកូនចៅគោរពស្រឡាញ់អ្នកត្រូវយល់នូវចំណុចគន្លឹះសំខាន់ៗខាងក្រោមនេះ៖

១៖សុចរិតភាព 

សុចរិតភាព គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំទាំងអស់។ មនុស្សទូទៅ នឹងមិនដើរតាមការណែនាំរបស់នរណាម្នាក់ដែលសកម្មភាពរបស់គេគ្មានក្រមសីលធម៌ ឬ មិនសមហេតុផលនោះទេ។ អ្នកសាកស្រមៃថា អ្នកកំពុងធ្វើការឱ្យប្រធានក្រុមម្នាក់ដែលមិនខ្វល់ពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់អ្នកចំពោះក្រុមហ៊ុន  ។ បន្ទាប់មក សមាជិកក្រុម អាចឆ្លើយតបទៅវិញទៅមកជាមួយនឹងអាកប្បកិរិយារបស់អ្នកដឹកនាំ ហើយបង្កើតនូវបរិយាកាសគួរជាទីពេញចិត្តមួយ។ 

២៖ មិនទម្លាក់ការងារបន្តទៅកាន់អ្នកក្រោមឱវាទដោយគ្មានទំនួលខុសត្រូវ

អ្នកដឹកនាំដែលល្អ គឺមិនទម្លាក់ការងារបន្តទៅកាន់អ្នកក្រោមឱវាទដោយមិនមានឆន្ទៈក្នុងការធ្វើកិច្ចការដោយខ្លួនឯងនោះទេ។ប្រសិនបើអ្នកមិនមានភាពអង់អាចក្លាហានក្នុងការឈានជំហានមុនដំបូងនោះទេ អ្នកមិនសាកសមជាអ្នកដឹកនាំពិតប្រាកដឡើយ។ 

៣៖ ចេះនិយាយបញ្ចុះបញ្ចូល 

ដើម្បីឱ្យមនុស្សដើរតាមអ្នកក្នុងនាមជាអ្នកដឹកនាំនោះ គឺត្រូវក្លាយខ្លួនជាអ្នកដែលពូកែនិយាយបញ្ចុះបញ្ចូល ដូច្នេះអ្នកគួរតែចំណាយពេលឲ្យកាន់តែច្រើនបន្ថែមទៀតសិក្សាអំពីវា ព្រោះជំនាញការនិយាយបញ្ចុះបញ្ចូលនេះនឹងជួយជំរុញដល់ការជោគជ័យរបស់អ្នកកាន់តែឆាប់រហ័ស។ 

៤៖ ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាពួកគេសំខាន់ 

ភាពជាអ្នកដឹកនាំ មិនសំដៅតែលើអ្នកដឹកនាំប៉ុណ្ណោះទេ តែសំដៅដល់អ្នកដើរតាមផងដែរ។ ប៉ុន្តែសួរថាតើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យមនុស្សមានអារម្មណ៍ថាពួកគេសំខាន់? អ្នកត្រួវសួរពួកគេដោយសុទ្ធចិត្តអំពីចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ ការព្រួយបារម្ភ និងរឿងរ៉ាវដទៃទៀតរបស់ពួកគេ។ កុំភ្លេចសរសើរ ឬសម្តែងការអរគុណដល់ពួកគេ ចំពោះការសម្រេចបានអ្វីមួយ បើទោះបីជាតូចតាចក៏ដោយ អ្នកត្រូវផ្តល់នូវមតិយោបល់ក្នុងគោលបំណងស្ថាបនា និងជួយឱ្យពួកគេមានការអភិវឌ្ឍ។

៥៖ សរសើរនៅទីសាធារណៈ កែលម្អនៅទីឯកជន 

កំហុសឆ្គងដ៏ធំបំផុត ដែលអ្នកដឹកនាំអាចនឹងប្រព្រឹត្តនោះ គឺការស្តីបន្ទោស ឬដាក់ទោសទណ្ឌនរណាម្នាក់ចំពោះកំហុសអ្វីមួយនៅពីមុខអ្នករួមការងារដទៃទៀត។ នៅពេលដែលកូនចៅប្រព្រឹត្តកំហុស គួរតែត្រូវបានយកចិត្តទុកដាក់ និងកែលម្អ ដើម្បីចៀសវាងការកើតឡើងម្តងទៀត ប៉ុន្តែវាក៏មានក្បួនច្បាប់ពីរបៀបនៃការរិះគន់ឲ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះ បុគ្គលដែលអ្នកកំពុងស្តីបន្ទោស មានរឿងពីរដែលពួកគេធ្វើបានល្អមុនពេល និងក្រោយពេលមានការរិះគន់។ 

៦៖ មានទំនួលខុសត្រូវចំពោះកំហុសរបស់អ្នក 

មានទំនួលខុសត្រូវចំពោះកំហុសរបស់អ្នក សម្រាប់អ្នកដឹកនាំ មិនមែនត្រូវតែល្អឥតខ្ចោះនោះទេ អ្នកដឹកនាំល្អម្នាក់ ទទួលបានការគោរពដោយការទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយចាត់ទុកវាជាមេរៀនសម្រាប់ការរៀនសូត្រមួយ។ ភាពងាយរងគ្រោះ គឺជាសញ្ញានៃភាពខ្លាំងក្នុងភាពជាអ្នកដឹកនាំ។ វាត្រូវបានបង្ហាញដោយខុសថា គឺជាចំណុចខ្សោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ