ប៉ូលិសស្រីលង្កា ចាប់ខ្លួនជនជាតិចិនជាង២៣០នាក់ ក្រោយត្រូវបានចោទប្រកាន់ពីបទរៀបគម្រោង ឆបោកតាមប្រព័ន្ធអ៊ីនធឺណិ លើធនាគារអន្តរជាតិ
រដ្ឋធានីកូឡុំបូ៖ ប៉ូលិសស្រីលង្កា ចាប់ខ្លួនបុរសជនជាតិចិនជាង២៣០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅធនាគារអន្តរជាតិ ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយមានជំនួយពីមន្ត្រីសន្តិសុខចិន។នេះបើតាមការឱ្យដឹងរបស់ រដ្ឋមន្ត្រីការបរទេសស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអង្គារទី១៥តុលា ឆ្នាំ២០២៤។
មន្រ្តីសន្តិសុខជាតិស្រីលង្កា លោក Vijitha Herath អះអាងថា ការវាយឆ្មក់របស់ប៉ូលិសកាលពីសប្តាហ៍មុន បានរឹបអូសកុំព្យូទ័រចំនួន២៥០គ្រឿង និងទូរសព្ទដៃចំនួន៥០០គ្រឿង ដែលប្រើប្រាស់ក្នុងការឆបោក ត្រូវបានចោទប្រកាន់ ខណៈការស៊ើបអង្កេតទៅលើចំនួនទ្រព្យសម្បត្តិដែលត្រូវបានលួចកំពុងបន្ត។
ក្នុងនោះផងដែរ ស្ថានទូតចិនប្រចាំរដ្ឋធានីកូឡុំបូ បញ្ជាក់ថា ពួកគេបានបញ្ជូនក្រុមការងារនៃមន្ត្រីសន្តិសុខ ដើម្បីអនុវត្តប្រតិបត្តិការពិសេសជាមួយប៉ូលិសស្រីលង្កា«ជនសង្ស័យជាឧក្រិដ្ឋជនមួយចំនួនធំត្រូវបានចាប់ខ្លួន ហើយការធ្វើមាតុភូមិនិវត្តន៍ និងការងារផ្សេងទៀតកំពុងបន្ត»។រដ្ឋធានីប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្ថែមទៀតជាមួយស្រីលង្កា»។ ការវាយឆ្មក់បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺជាការវាយឆ្មក់ដ៏ធំបំផុតនៅពេលដែលប៉ូលិសចាប់ខ្លួនបុរសជនជាតិចិនចំនួន១២៦នាក់ ព្រមទាំងពីរនាក់ជាជនជាតិវៀតណាម និងម្នាក់មកពីប្រទេសថៃ និងម្នាក់ទៀតមកពីហ្វីលីពីន៕