ម៉ាឡេស៊ី៖ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋកាឡានតាន់ នៅតែជា រដ្ឋដែលមានចំនួនអ្នកជម្លៀសច្រើនជាងគេ គឺ១៧៤៦៦នាក់ ក្នុងមណ្ឌលសង្គ្រោះចំនួន ៨៩កន្លែង។
នេះគឺជាការកើនឡើងយ៉ាងគំហុក បើប្រៀបធៀបទៅនឹងជនរងគ្រោះចំនួន១៥១៤៥នាក់ នៅម៉ោង៤រសៀលថ្ងៃមុននៅក្នុងមណ្ឌលសង្គ្រោះចំនួន៩២។ ថ្លែងនៅទីក្រុងតេរេងហ្កានូ ចំនួនជនរងគ្រោះបានថយចុះបន្តិចមកនៅត្រឹម១០១០៣នាក់ក្នុង១១៣មណ្ឌល បើធៀបនឹងជនភៀសខ្លួន១០១៩៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលចំនួន១២៥ កាលពីល្ងាចថ្ងៃអង្គារ។
រដ្ឋប៉ាហាំង ក៏បានឃើញការធ្លាក់ចុះនៃចំនួនអ្នកជម្លៀសដោយគ្រោះទឹកជំនន់ដែលមានមនុស្ស៤៨៥នាក់នៅតែជ្រកក្នុងមណ្ឌលចំនួន៩កន្លែង បើធៀបនឹង៥៩០នាក់ក្នុងមណ្ឌលចំនួន១៣ កាលពីថ្ងៃមុន។ ចំណែកឯនៅរដ្ឋសាបាស់ មានជនរងគ្រោះ១៦៩នាក់ត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន៣កន្លែង ខណៈនៅរដ្ឋចូហូ អ្នកជម្លៀសចំនួន៨៣នាក់ត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕