ម៉ាឡេស៊ី៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុជាតិម៉ាឡេស៊ី លោក ដាម ហ្សៃណុឌីន ត្រូវចោទប្រកាន់នៅថ្ងៃចន្ទនេះ ពីបទបរាជ័យមិនបានអនុវត្តន៍លើការប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤។

បុរសមានវ័យ៨៥ឆ្នំាទៅហើយនេះ មានឈ្មោះពិតថា ឆេ អាប់ឌុល ដាម ហ្សៃណុឌីន នឹងត្រូវមកបង្ហាញមុខនៅឯគណៈកម្មការប្រឆំាងអំពើពុករលួយជាតិម៉ាឡេស៊ីឬហៅកាត់ថា(MACC)។បុរសវ័យចំណាស់រូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា មេធាវីរបស់ខ្ញុំ បានប្រាប់ខ្ញុំថា ខ្ញុំអាចនឹងត្រូវគេចោទប្រកាន់នៅព្រឹកនេះ ក្រោមច្បាប់ឆ្នំា២០០៩ របស់់គណៈកម្មការប្រឆំាងអំពើពុករលួយតាមមាត្រា៣៦។


ដោយឡែកលោក អាហ្សាម បាគី ជាប្រមុខស្នងការនៃទីភ្នាក់ងារប្រឆំាងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា អង្គភាពរបស់លោកបានទទួលការអនុញ្ញាតឱ្យធ្វើការចោទប្រកាន់ទៅលើលោក ដាម ប៉ុន្តែនីតិវិធីត្រូវពន្យាពេល ដោយសារតែបញ្ហាសុខភាពរបស់លោក។ តាមលោក អាហ្សាម ដដែលបានគូសបញ្ជាក់បន្តទៀតថា លោកដាម ត្រូវគេដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យឯកជនមួយនៅមុនពេល ទីភ្នាក់ងារប្រឆំាងអំពើពុករលួយធ្វើការឃាត់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ