ម៉ាឡេស៊ី៖ សវនាការមិនទាន់បានចប់សព្វគ្រប់ផងទៅលើអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីណាជីប រ៉ាហ្សាក់(Najib Razak) ដែលបានជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយនោះ ស្រាប់តែត្រូវផ្អាកពាក់កណ្តាលទី ដោយសារតែលោក ណាជីប រ៉ាហ្សាក់មានសម្ពាធឈាមឡើងខ្ពស់ ដែលធ្វើឱ្យតុលាការជាន់ខ្ពស់មិនអាចដំណើរការវិនិច្ឆ័យក្តីបាន ខណៈដែលស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្រ្តីជាប់ចោទរូបនេះមានសភាពធ្ងន់ធ្ងរ។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ កូនស្រីបង្កើតរបស់លោកណាជីប រ៉ាហ្សាក់ បានឱ្យដឹងថាស្ថានភាពសម្ពាធឈាមឡើងខ្ពស់របស់លោកពុក បង្កឱ្យមានការព្រួយបារម្ភខ្លំាងណាស់។ដោយឡែកតុលាការជាន់ខ្ពស់ឯណោះវិញ  បានបញ្ជាឱ្យគេនំាលោកណាជីប រ៉ាហ្សាក់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីតាមដានអំពីសម្ពាធឈាមឡើងខ្ពស់។

លោកណាជីប រ៉ាហ្សាក់ មានអាយុ៦៩ឆ្នំាទៅហើយ ជាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី តុលាការបានរកឃើញថា លោកជាប់ពាក់ពន្ធ័នឹងរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំលើមូលនិធិអភិវឌ្ឍម៉ាឡេស៊ី(1MDB) ហើយនិងពាក់ពន្ធ័ទៅនឹងការលាងលុយក្រខ្វក់ដែលមានទំហំ ៤៦៦លានដុល្លារអាម៉េរិក។

កាលពីថ្ងៃទី២៣ ខែសីហា លោកណាជីប រ៉ាហ្សាក់ត្រូវបានតុលាការជាន់ទាបកាត់ឱ្យជាប់ទោស១២ឆ្នំានៅក្នុងគុក ខណៈដែលតុលាការជាន់ខ្ពស់សម្រេចតម្កល់សាលក្រមពីតុលាការជាន់ទាបដដែល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ