អាហ្វហ្គានីស្ថាន៖ក្រុមតាលីបង់ បានចេញសេចក្តីជូនដំណឹងអំពីការបិទហាងសាឡន នៅទូទាំ​​ងប្រទេស​អាហ្វ​ហ្គានីស្ថានរយៈពេលមួយខែ ស្របពេលក្រុមឥស្លាមនិយម បាន​និងកំពុ​ង​រឹតបន្តឹងការក្តោបក្តាប់អំណាចរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិនិងផ្សព្វផ្សាយគុណធម៌ លោក Mohammad Sadiq Akif ថា “បម្រាមបើកហាងសាឡនសម្រាប់ស្រ្តីគឺ​មានរយៈ​ពេលមួយខែ”។បម្រាមនេះ គឺចេញដោយមេដឹ​កនាំកំពូលលោក Mullah Hibatullah Akhundzada ប៉ុន្តែអាជ្ញាធរមិនបានពន្យ​ល់ពីហេតុផ​លពិតប្រាកដនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអា​ហ្វហ្គា​នីស្ថាន (UNAMA) បានជំរុញឲ្យអាជ្ញាធរលុបចោលបម្រាមនេះវិញ ដោយនិយាយថា ការរឹតបន្តឹ​ងថ្មីលើសិទ្ធិស្ត្រី នឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ស្ត្រីត្រូវតម្រូវឲ្យបិទមុខរបស់ពួកគេនៅទីសាធារណៈ និងកុំចេញពីផ្ទះ លើកលែងតែ​ក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ពួកគេក៏តម្រូវឲ្យមានសាច់ញាតិជាមនុស្សធ្វើដំណើរទៅជាមួយផងដែរ បើសិនជា​ទៅឆ្ងាយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ