បរទេស៖ ក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃអង្គារដើម្បីទាមទារសិទ្ធិស្ត្រីនិងប្រឆាំងនឹងការគ្រប់គ្រងរបស់តាលីបង់។ តាមរយៈវីដេអូឃ្លីបពីកន្លែងកើតហេតុបង្ហាញឱ្យឃើញពីមនុស្សនាំគ្នារត់ទៅរកកន្លែងសុវត្ថិភាព ខណៈដែលអាចក្រុមតាលីបង់ជាច្រើនជិះឡាន ហើយក្នុងដៃប្រដាប់ទៅដោយកាំភ្លើង។ នេះបើយោងតាមការចុះផ្សាយដោយ BBC។
ក្រុមអ្នកតវ៉ាក៏បានស្រែកពាក្យស្លោកប្រឆាំងប៉ាគីស្ថាន ព្រោះមនុស្សជាច្រើនជឿជាក់ថាប្រទេសជិតខាងប៉ាគីស្ថានគឺជាអ្នកគាំទ្រក្រុមតាលីបង់ ប៉ុន្តែប្រទេសមួយនេះបានបដិសេធ។
ក្នុងវីដេអូនេះផងដែរ គេសង្កេតឃើញ ក្រុមតាលីបង់បានបាញ់កាំភ្លើងរបស់ពួកគេឡើងលើអាកាសដែលជាសកម្មភាពត្រូវបានគេហាមឃាត់ ហើយមនុស្សជាច្រើនត្រូវបានឱ្យដឹងថាបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។
យ៉ាងណមិញ អ្នកកាសែតមួយចំនួនរួម ត្រូវបានរារាំងមិនឱ្យថតនៅឯការជួបជុំនោះទេហើយទីភ្នាក់ងារព័ត៌មានរបស់អាហ្វហ្គានីស្ថានបានរាយការណ៍ថា កាមេរ៉ារបស់ខ្លួនត្រូវបានដកទុក រួមជាមួយបុគ្គលិកសារព័ត៌មានក្នុងស្រុកនិងបរទេសមួយចំនួនទៀត៕