អេស្បាញ៖នាយករដ្ឋមន្ត្រីអេស្ប៉ាញបាននិយាយថា មនុស្សជាង៥00 នាក់បានស្លាប់ក្នុងអំឡុងពេលរលកកំដៅរយៈពេល១០ថ្ងៃ ខណៈដែលទ្វីបអឺរ៉ុបបានរាប់តម្លៃនៃរយៈពេលកំណត់ត្រានៃសីតុណ្ហភាពខ្លាំង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez បាននិយាយថា "នេះមិនទាក់ទងនឹងមនោគមវិជ្ជាទេ ប៉ុន្តែជាការពិត ជាមួយនឹងភាពអាសន្នអាកាសធាតុ ដែលភពផែនដីកំពុងរស់នៅ" ។ដើមឈើឆេះ ក្នុងតំបន់ Zaragoza ភាគឦសានដែលរងគ្រោះខ្លាំងនោះ លោកបានជំរុញឱ្យប្រជាជនអនុវត្ត "ការប្រុងប្រយ័ត្នបំផុត" ។

Pedro Sanchez បាននិយាយនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ថា មនុស្សជាង៥០០នាក់បានស្លាប់ អំឡុងពេលអេស្ប៉ាញរងនូវការវាយប្រហារ ដោយរលកកម្តៅរយៈពេល១០ថ្ងៃ គឺពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែកក្កដា ដែលជារលកកម្តៅខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអេស្ប៉ាញ។

លោកSanchez បានដកស្រង់តួលេខដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាព Carlos III ដែលប៉ាន់ប្រមាណចំនួនអ្នកស្លាប់ដោយសារកំដៅដោយផ្អែកលើចំនួននៃការស្លាប់លើសបើធៀបនឹងមធ្យមភាគកាលពីឆ្នាំមុន។វិទ្យាស្ថានបានសង្កត់ធ្ងន់ថាតួលេខទាំងនេះគឺជាការប៉ាន់ប្រមាណតាមស្ថិតិ និងមិនមែនជាកំណត់ត្រាផ្លូវការទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ