អេស្ប៉ាញ៖ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា រលក​កម្ដៅ​លើកដំបូង​បានកើត​ឡើង​ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី២០ ខែមិថុនាបាន​ឆក់យក​ជីវិត​មនុស្ស ៨២៩នាក់​នៅ​ទូទាំងប្រទេស ដែល​នៅពេលនោះ​សីតុណ្ហ​ភា​ព​បាន​ឡើងដល់ ៤៤.៥អង្សា​សេ​។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី១​៨ខែកក្កដា ឆ្នាំ២០២២។

 វិទ្យាស្ថាន​សុខភាព Carlos III ដែល​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ ៨៤នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ ​ដោយសារ​រលក​កម្ដៅ​ដែល​បានកើត​ឡើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់តាំងពី​ថ្ងៃទី១០ ខែកក្កដា​។

អ្នកស្លាប់​ទាំងអស់​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃទី១០ ​ដល់​ថ្ងៃទី១២​ ខែកក្កដាដែល​ត្រូវបាន​សន្និដ្ឋានថា ​ដោយសារ​កម្ដៅ​ក្តៅ​ខ្លាំង​លើសពី ៤០អង្សា​សេនៅក្នុង​តំបន់​ធំៗ​របស់​ប្រទេស​។ សីតុណ្ហភាព​បាន​កើនឡើង​លើសពី ៤៥អង្សា​សេ នៅ​ភាគខាងត្បូង និង​និរតី​ប្រទេស​។​ ​

រលក​កម្ដៅ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​នឹង​កើនឡើង​។ នេះ​ជា​រលក​កម្ដៅ​ខ្លាំង​ទី២ ​ក្នុងឆ្នាំនេះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ចៀសវាង​ការហាត់​ប្រាណ​ច្រើនពេក និង​ស្នាក់​នៅក្នុង​លំនៅ​ឋាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ