មីយ៉ាន់ម៉ា៖ តុលាការនៃប្រទេសមីយ៉ាន់ ដែលបច្ចុប្បន្នស្ថិតក្រោមរបបដឹកនាំយោធា បានប្រកាសសា​លក្រម​ផ្តន្ទាទោសដាក់ពន្ធនាគារអតីតមេដឹកនាំគឺ លោកស្រី អោងសាន ស៊ូជី រយៈពេល៧ឆ្នាំ​បន្ថែមទៀ​ត សម្រាប់បទល្មើសពុករលួយ​​ចំនួន៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

បទចោទប្រកាន់អំពើពុករលួយទាំង៥ករណីនោះ គឺពាក់ព័ន្ធទៅនឹងការជួលក៏ដូចជាជួសជុ​លថែទាំឧ​ទ្ធម្ភាគចក្រ ដែលបានបណ្តាល​ឱ្យខាតបង់ថវិការបស់រដ្ឋ ពេលលោកស្រីនៅកាន់អំណាច។ វាគឺជាសាលក្រមចុងក្រោយគេបំផុត បន្ទាប់ពីសវនាការជំនុំជម្រះក្តីរបស់​លោកស្រីបានប្រព្រឹត្តអស់​រយៈពេលជាច្រើនខែមកនេះ និងពុំមានការចោទប្រកាន់បន្ថែមលើលោកស្រីទៀតឡើយ។

 

សូមបញ្ជាក់ថា លោកស្រីត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារសរុបយ៉ាងហោច ២៦ឆ្នាំ ក្រោមបទល្មើសជាច្រើនរួមមានចាប់ពី ការបំពានគោលការណ៍រឹតត្បិតប្រឆាំង​ជំងឺកូវីដ១៩, ការ​កាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា, ការល្មើ​សច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈកម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ