នូវែលសេឡង់៖គេហទំព័ររដ្ឋាភិបាលបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រ ហារកោះខាងត្បូងនៃប្រទេសនូវែលសេឡង់កាលពីថ្ងៃពុធ  ប៉ុន្តែរបាយការណ៍ដំបូងបង្ហាញថា មិនមានអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

គេហទំព័រ Geonet របស់រដ្ឋាភិបាលនូវែលសេឡង់បានចុះផ្សាយថាចំណុចកណ្តាលនៃការរញ្ជួយដីដែលបានវាយប្រហារនៅម៉ោង៩ព្រឹកស្ថិតនៅចម្ងាយ ១២៤ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Christchurch ក្នុងជម្រៅ ១១ គីឡូម៉ែត្រ។

លោក Scott Shannon អភិបាលរងក្រុង Timaru នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបានប្រាប់វិទ្យុ NZ ថាមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ ប៉ុន្តែការត្រួតពិនិត្យកំពុងបន្ត។គ្រោះរញ្ជួយដីនេះបានកើតឡើងនៅមិនឆ្ងាយពីកន្លែងដែលការរញ្ជួយដីកម្រិត ៦.៣ រិចទ័របានវាយប្រហារក្នុងឆ្នាំ ២០១១ ដោយបានសម្លាប់មនុស្ស ១៨៥ នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Christchurch ភាគខាងត្បូង។ នូវែលសេឡង់ ជាប្រទសដែលស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលបន្ទះប្លាកែតប៉ះគ្នា ហើយជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ