រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បញ្ជាឱ្យអាជ្ញាររាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារី បម្រើការងារកន្លែងកម្សាន្ដ ដើម្បីធានានូវសន្ដិសុខ និងសុវត្ថិភាព
ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្ដិសុខ និងសុវត្ថិភាព លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មក្លឹបកម្សាន្ដខារ៉ាអូខេ រង្គសាល-ឌឺស្ដូតែក និងបៀរហ្កាឌិន។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង បុគ្គលិកនារី បម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មក្លឹបកម្សាន្តខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន។
យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ មករា លោក ថោង ខុន បានថ្លែងបញ្ជាក់ថា «ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម ដោយជំរុញការស្នើសុំអាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្ម ខារ៉ាអូខេ រង្គសាល-ឌីស្កូតក និងបៀរហ្កាឌិន ទាំងអស់ ត្រូវមានអាជ្ញាបណ្ណទេសចរណ៍»។
លោក បន្ដថា រដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តប្រកាសរបស់ក្រសួងទេសចរណ៍ ស្តីពីការផ្តល់អាជ្ញាបណ្ណ ទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ដោយបន្ថែមលក្ខខណ្ឌក្នុង ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី និងបន្តដោយតម្រូវឱ្យមានភ្ជាប់បញ្ជីឈ្មោះ និងទិន្នន័យជាក់លាក់របស់បុគ្កលិក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕EB
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ