យ៉ាងហោចណាស់មនុស្ស១៧ នាក់បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅ ភាគខាងត្បូងប្រទេសប៉េរូ
ប្រទេសប៉េរូ៖ យ៉ាងហោចណាស់មនុស្ស ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសប៉េរូ បន្ទាប់ពីការតវ៉ាទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងការដោះលែងអតីតប្រធានាធិបតី Pedro Castillo ដែលជាប់ពន្ធនាគារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ការិយាល័យសិទ្ធិមនុស្សរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្លាប់នៅក្នុងទីក្រុង Juliaca ជាទីដែលដែលក្រុមអ្នកតវ៉ាកំពុងធ្វើសកម្មភាព ហើយក្នុងនោះក្រុមអ្នកតវ៉ាបានកំពុងព្យាយាមគ្រប់គ្រងព្រលានយន្តហោះនោះ ។
វាគឺជាចំនួនអ្នកស្លាប់ខ្ពស់បំផុតចាប់តាំងពីភាពចលាចលបានចាប់ផ្តើមនៅដើមខែធ្នូ បន្ទាប់ពីការដកចេញ និងការចាប់ខ្លួនរបស់លោកប្រធានាធិបតី Castillo បន្ទាប់ពីមានការប៉ុនប៉ងដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយក្នុងការរំលាយសភា និងបញ្ឈប់ការចោទប្រកាន់របស់គាត់។លោក Castillo កំពុងជាប់ឃុំបណ្តោះអាសន្នរយៈពេល១៨ខែ ក្រោមការចោទប្រកាន់ពីបទបះបោរ ដែលគាត់បានបដិសេធ។
អ្នកស្នងតំណែងរបស់ Castillo ដែលជាអតីតមិត្តរួមដំណែងរបស់គាត់ Dina Boluarte បានគាំទ្រផែនការដើម្បីជំរុញឱ្យមានការបោះឆ្នោតរហូតដល់ឆ្នាំ ២០២៤ សម្រាប់ប្រធានាធិបតី និងសភាដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦៕