យ៉ាងហោចណាស់ពលរដ្ឋអាម៉េរិក១០ម៉ឺននាក់ ត្រូវជម្លៀសចេញក្រោយភ្លើងឆេះព្រៃរាប់ពាន់ហិកតាមិនអាចពន្លត់បាន
អាមេរិក៖ មានយ៉ាងហោចណាស់ពលរដ្ឋអាម៉េរិក១០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីតាំងដែលភ្លើងបានឆាបឆេះព្រៃក្នុងទំហំផ្ទៃដីប្រមាណជាង ៣ពាន់ហិកតាភ្លើងឆេះសន្ធោសន្ធៅមិនធ្លាប់មាននៅតំបន់ឡូសអេនជឺលេសបានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងផ្ទះសម្បែង ឡាន ទ្រព្យសម្បត្តិរាប់លានដុល្លារត្រូវបានភ្លើងលេបត្របាក់ចាប់តាំងពីយប់ថ្ងៃអង្គារ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះភ្លើងនៅតែបន្តឆាបឆេះជាខ្លាំងបើទោះបីជាអាជ្ញាធរបញ្ជូនអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ពន្លត់ក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកភ្លើងបានឆាបឆេះយ៉ាងខ្លាំងក្លានៅក្នុងតំបន់ palisades ស្ថិតក្នុងរដ្ឋឡូសអេនជឺលេសភ្លើងបានផ្តើមឆេះនៅល្ងាចថ្ងៃអង្គារហើយបានរីករាលដាល់កាន់តែខ្លាំងឡើងរហូតដល់ជាង២០០ហិកតានៃផ្ទៃដីត្រឹមមួយម៉ោង ឆេះប៉ុន្មានម៉ោងក្រោយមកភ្លើងបានលេបត្របាក់ផ្ទៃដីប្រមាណ៣ពាន់ហិកតា និងបង្ខំពលរដ្ឋអាម៉េរិកជាង១០ម៉ឺននាក់ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។
តាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាមានផ្ទះជាច្រើនខ្នងត្រូវបានភ្លើងលេបត្របាក់ខូចខាតស្ទើរតែទាំងស្រុង ខ្យល់បោកបក់ខ្លាំង និងព្យុះជាមួយគ្នាបានរំខានជាខ្លាំងដល់មន្រ្តីជំនាញអាម៉េរិកក្នុងការពន្លត់ភ្លើងដែលបានឆាបឆេះជាខ្លាំងមិនធ្លាប់មាន។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះមានអ្នកស្លាប់កើនដល់៥នាក់ និងជាច្រើននាក់ទៀតរងរបួស។ អាជ្ញាធរកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លត់ភ្លើងឆេះជាប្រវត្តិសាស្រ្តក្នុងតំបន់ palisades ក្នុងក្រុងឡូសអេនជឺលេស៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង