កូរ៉េខាងជើង ៖ រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងកាលពីថ្ងៃសុក្រថា កូរ៉េខាងត្បូងបានហោះហើរយន្តហោះគ្មានមនុស្សបើកដែលដឹកខិត្តប័ណ្ណឃោសនាពាសពេញរដ្ឋធានី ក្នុងឱកាសបីផ្សេងគ្នាក្នុងខែនេះ រួមទាំងជើងហោះហើរពីរ នៅដើមសប្តាហ៍នេះ។ ខណៈដែលកូរ៉េខាងជើង បានឆ្លើយតបទៅ នឹងយុទ្ធនាការ ឃោសនាពីមុនដោយការ បញ្ជូន ប៉េងប៉ោង ដែលពោរពេញទៅដោយសំរាម និងកាកសំណល់ទៅភាគខាងត្បូង ឧប្បត្តិហេតុចុងក្រោយនេះ ធានាឱ្យមានការឆ្លើយតបខាងយោធា។នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។

ក្រសួងការពារជាតិបានឱ្យដឹងថា “អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ បានចេញបញ្ជាប្រតិបត្តិការបឋមនៅថ្ងៃទី ១២ ខែតុលា ដល់អង្គភាពកាំភ្លើងធំរួមបញ្ចូលគ្នា នៅតាមព្រំដែនដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបាញ់ប្រហារ” ។

សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍បានបន្ថែមថា បញ្ជានេះបានដាក់កងពលធំ កាំភ្លើងធំចំនួន ៨ ដែលប្រដាប់ដោយកម្លាំងពេញ សម័យសង្គ្រាមឱ្យរង់ចាំបញ្ជា ដើម្បីបើកការបាញ់ប្រហារ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ