តើតួនាទី «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ត្រូវធ្វើអ្វីខ្លះ?
តើតួនាទី «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ត្រូវធ្វើអ្វីខ្លះ?
ភ្នំពេញ៖នៅពេលបញ្ចប់មុខតំណែង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រតែងតាំងលោក វេង សាខុន ទៅជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។
តើតួនាទី «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ត្រូវធ្វើអ្វីខ្លះ?
បើយោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ក្នុងជំពូកទី៧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយ មាត្រា៥១នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់មុខតំណែងរដ្ឋមន្តី្រ ប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា និងជំនួយការដែលមានឋានៈស្មើអគ្គនាយកឡើងទៅ ។
ចំពោះមាត្រា៥២ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី បំពេញភារកិច្ចតាមការប្រគល់ពីនាយករដ្ឋមន្ត្រី ។មាត្រា៥៣ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ ។នៅពេលណាដែលរាជរដ្ឋាភិបាលចប់អាណត្តិ ឬលាលែង ឬត្រូវបានទម្លាក់ដោយរដ្ឋសភា រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងលេខាធិការដូចមានចែង ក្នុងមាត្រា៣២ មាត្រា៣៧ មាត្រា៤៥ និងមាត្រា៥២ នៃច្បាប់នេះ ក៏ត្រូវអស់តំណែងដែរ ។
ក្នុងនោះមាត្រា ៥៤បានចែងថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងលេខាធិការនៅក្នុងមុខតំណែងទទួលបានប្រាក់បំណាច់មុខងារក្នុងការបំពេញភារកិច្ច។ប្រាក់បំណាច់មុខងារនៃរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងលេខាធិការ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ៕SP