គុយបា៖ ការរញ្ជួយដីកម្រិត 6.8 រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសគុយបា ដែលបណ្តាលឱ្យខូចខាតសម្ភារៈនៅក្នុងតំបន់ជាច្រើន ខណៈដែលកោះនេះបន្តដាច់ចរន្តអគ្គិសនី ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេរាយការណ៍ថាមានចម្ងាយប្រហែល 39 គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Bartolomé Masó ប្រហែលមួយម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត 5.9 រិចទ័របានអង្រួនតំបន់នោះ។
ប្រធានាធិបតីគុយបាលោក Miguel Díaz-Canel បាននិយាយថា "មានការបាក់ដី ការបំផ្លាញផ្ទះ និងបណ្តាញអគ្គិសនី" ដោយបន្ថែមថា អាជ្ញាធរកំពុងវាយតម្លៃស្ថានភាពដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
សូមបញ្ជាក់ថា ការរញ្ជួយដីនេះក៏នេះផងដែរបានកើតឡើងនៅក្នុងខេត្តភាគខាងកើតនៃ Santiago de Cuba, Holguin និងខេត្ត Guantánamo ជាកន្លែងដែលខ្យល់ព្យុះ Hurricane Oscar បានវាយប្រហារកាលពីខែមុនុ៕