នៅសល់ជាងដប់ម៉ោងទៀតប៉ុណ្ណោះ នឹងដឹងថា តើអ្នកណាជាប្រធានាធិបតីអាមេរិក? តើលោក Donald Trump ឬ លោកស្រី Kamala Harris ?
អាមេរិក៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងឈានចូលមកដល់ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ ពេលវេលានៅអាមេរិក អាណត្ដិនេះ ជាការប្រជែងរវាង បេក្ខភាព លោក ដូណាល់ ត្រាំ និងលោកស្រី ខាម៉ាឡា ហារីស តួនាទីបច្ចុប្បន្នជាអនុប្រធានាធិបតីអាមេរិ។
តាមរយៈការស្ទង់មតិបានធ្វើឡើងខណៈដែលការបោះឆ្នោតបានខិតជិតមកដល់ ហើយអ្នកដែលនាំមុខនៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីនេះ គឺលោកស្រី Kamala Harris ។ តាមប្រភពពី ABC News លោកស្រី Kamala Harris នាំមុខតិចតួចលើលោក ត្រាំ គឺ៤៨ភាគរយទល់នឹង៤៧ភាគរយ។
លោកស្រី Kamala Harris បានឃើញពីសំឡេងគាំទ្រលោតឡើងកាន់តែតិចតួចក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ រឿងដែលកក់ក្ដៅកាលពីអំឡុងខែកញ្ញានិងខែតុលា សំឡេងនាំមុខរបស់លោកស្រី ហារីស គឺមានស្ថិរភាព ប៉ុន្ដែស្ថានការណ៍កាន់តែតានតឹងទើបតែក្នុងរយៈពេលពីរបីសប្ដាហ៍ចុងក្រោយនេះ។
អ្នកបោះឆ្នោតជាង ៧៧ លាននាក់បានបោះឆ្នោតរួចហើយ តាមរយៈការបោះឆ្នោតមុន។ នេះបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ការបោះឆ្នោតនៅថ្ងៃអង្គារនឹងកំណត់លទ្ធផលចុងក្រោយ។
សូមបញ្ជាក់ថា បើបេក្ខជនទាំង២រូបទទួលបានអង្គបោះឆ្នោតប្រហាក់ប្រហែលគ្នា ហើយបើសិនលោកត្រាំមានប្រៀបជាងលោកស្រីហារីសត្រឹមតែ០,៤% គេត្រូវការពេលច្រើនថ្ងៃ ឬរាប់សប្ដាហ៍ទៅមុខទៀតដើម្បីប្រកាសលទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រ។ នៅពេលនោះ គេត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ដើម្បីធានាសុក្រឹតភាព និងដោះស្រាយភាពមិនប្រក្រតីដែលអាចនឹងកើតមាន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង