ធុងឆ្នោតសម្រាប់ការបោះឆ្នោតត្រូវគេលួចដុត ដោយសន្លឹកឆ្នោតរាប់រយត្រូវបានបំផ្លាញនៅក្នុងរដ្ឋ Oregon និង Washington របស់អាមេរិក
3 សប្ដាហ៏ មុន
អាមេរិក៖ ធុងឆ្នោតសម្រាប់ការបោះឆ្នោតមុនតាមប្រៃសណីយ៍ ត្រូវគេលួចដុត បំផ្លាញសន្លឹកឆ្នោតរាប់រយសន្លឹកនៅក្នុងរដ្ឋ Oregon និង Washington។តាមសេចក្តីរាយការណ៍របស់ Aljazeera នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤។
ត្បិតតែមិនដឹងថានរណានៅពីក្រោយរឿងនេះ ប៉ុន្តែលោក Greg Kimsey មន្ត្រីរៀបចំការបោះឆ្នោតនៅតំបន់ Clark បានសង្កត់ធ្ងន់ថា «នេះគឺជាការវាយប្រហារដោយផ្ទាល់ទៅលើលទ្ធិប្រជាធិបតេយ្យ»។ស្របពេលជាមួយគ្នានោះដែរ FBI កំពុងបើកការស៊ើបអង្កេត ដោយចង្អុលទៅករណីនេះថាជាការលួចដុត ហើយក៏មើលឃើញទំនាក់ទំនងនៃការវាយប្រហារនេះ ទៅករណីដូចគ្នាក្នុងទីក្រុង Vancouver កាលពីថ្ងៃទី៨ខែតុលាផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាមុនតាមប្រៃសណីយ៍ គឺសម្រាប់អ្នកបោះឆ្នោតទាំងឡាយណា ដែលមិនអាចទៅកន្លែងបោះឆ្នោតជាមុនដោយផ្ទាល់ ឬមិនអាចទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតជាតិ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង